ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេ​សាប​ បានដឹកនាំក្រុមការងារនាយកដ្ឋានជលសាស្ត្រ​ និងការងារ​ទន្លេ​  ចុះពិនិត្យ​ការរៀបចំបាវ​ Geotextile Bags ការពារច្រាំង​ទន្លេមេគង្គ​នៅ​ភូមិប្រឆេះលេី​ ឃុំក្រូចឆ្មារ​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ​ 

នៅថ្ងៃព្រហស្បតិ៍​ ១២កេីត​ ខែមិគសិរ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​ ១៦​ ខែធ្នូ​ ឆ្នាំ​២០២១​ ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេ​សាប​ បានដឹកនាំក្រុមការងារនាយកដ្ឋានជលសាស្ត្រ​ និងការងារ​ទន្លេ​ ដោយចូលរួមពីមន្ត្រីមន្ទីរធនធានទឹក​ និងឧតុនិយម​ខេត្ត​ត្បូងឃ្មុំ​ ចុះពិនិត្យ​ការរៀបចំបាវ​ Geotextile Bags ការពារច្រាំង​ទន្លេមេគង្គ​នៅ​ភូមិប្រឆេះលេី​ ឃុំក្រូចឆ្មារ​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ​ ។ មកដល់ពេលនេះ​សម្រេចបាន​ ៣៦០​ម៉ែត្រ​ លេីប្រវែងសរុប​ ៥០០​ ម៉ែត្រ​ ។ សូមបញ្ជាក់ថា​ ៖ ការការពារច្រាំងទន្លេមេគង្គនៅតំបន់​នេះ​ ក្នុងគោលបំណងទប់ស្កាត់ការបាក់ច្រាំងទន្លេ​ ដេីម្បីការពារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ​ ដែលនៅជិតនោះ ៕