ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម មានការចូលរួមពីទីប្រឹក្សាគម្រោង WAT4CAM បានដឹកនាំមន្ត្រីក្រសួង និងមន្ទីរចុះពិនិត្យមើលអាងស្តុកទឹក និងសំណង់កាត់ស្ទឹងសំខាន់ៗមួយចំនួន
១.ទំនប់ពហុបំណង (សេកសក) មានទីតាំងស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង អាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ៤៧.០០០ហិកតា និងស្រោចស្រព ផ្ទៃដីស្រែប្រាំងបាន ចំនួន ១២.០០០ហិកតា។
២.គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន មានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ក្នុងដំណាក់កាលឈានបញ្ចប់នា ពេលខាងមុខនេះ ។ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹក សម្រាប់ការស្រោចស្រព លើផ្ទៃដី ស្រូវវស្សាបាន ចំនួន ១១.០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤.០០០ ហិកតា ។
៣.ប្រព័ន្ធធារាសាស្រ្តកង្ហត មានទីតាំងស្ថិតក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង អាច មានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ៧០.០០០ហិកតា។
៤-អាងស្ទឹងស្រែងជំហានទី១ និងជំហានទី២ មានទីតាំងស្ថិតក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីជាង ២៥.០០០ហិកតា ក្នុងខេត្តចំនួន៣ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប ។ បច្ចុប្បន្នអាងស្ទឹងស្រែងទាំងពីរ កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ប្រភពទឹក សម្រាប់ប្រជាពលរដ្ឋ ដែលខ្វះទឹកប្រើប្រាស់ ដឹងស្រោចស្រពដំណាំកសិកម្ម ។
៥-ទំនប់អាងត្រពាំងថ្ម មានទីតាំងស្ថិតក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ភាគខាងកើត ខេត្ត បន្ទាយមានជ័យ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៣៥.០០០ហិកតា និងស្រោចស្រពផ្ទៃដី ស្រែប្រាំងចំនួន ១៥.០០០ហិកតា។


























































































































































































