មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានដឹកម៉ាស៊ីនធន់មធ្យម កម្លាំង ៦៥សេះ ចំនួន ០២គ្រឿង ដេីម្បីអន្តរាគមន៍បូមទឹក ចំនួន ០២ទីតាំង

ខេត្តត្បូងឃ្មុំ ÷ នៅថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានដឹកម៉ាស៊ីនធន់មធ្យម កម្លាំង ៦៥សេះ ចំនួន ០២គ្រឿង ដេីម្បីអន្តរាគមន៍បូមទឹក ចំនួន ០២ទីតាំងដូចខាងក្រោម ៖
១-ស្ថិតនៅក្នុងភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារបូមពីបឹងផ្គាក់ មកដាក់ចូលប្រឡាយមេផ្ឋៃដីស្រូវប្រាំង ៩៥ហិកតា មានប្រជាជនចំនួន ៤៥គ្រួសារ
២-នៅភូមិទួលសម្បត្តិ ឃុំប៉ឹស២ បូមទឹកពីបឹងគូ បញ្ចូលប្រឡាយអូរទទឹង ផ្ទៃដីប្រាំង ១០០ហិកតា មានប្រជាជនចំនួន ៦៥គ្រួសារ សម្រាប់សង្រ្គោះស្រូវប្រាំង ដែលកំពុងខ្វះខាតទឹក នៅក្នុងស្រុកក្រូចឆ្មារ ៕