ឯកឧត្តម ប៉ុញ​ សច្ច:​ រដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:កម្មការរួមស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ​ លេីកទី១១​ (The 11th Meeting of the Joint Commission for Bilateral Cooperation between Cambodia and Thailand)​ 

នៅថ្ងៃសុក្រ ១៣កេីត ដល់ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧-១៨​ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប៉ុញ​ សច្ច:​ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តម​ ឡុង​ សារ៉ាវុធ​ អគ្គលេខាធិការរង​នៃគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ និងលោក​ តាំង​ សុផាត​ អគ្គនាយករងកិច្ចការបច្ចេកទេស​ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:កម្មការរួមស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ​ លេីកទី១១​ (The 11th Meeting of the Joint Commission for Bilateral Cooperation between Cambodia and Thailand)​ នៅទីស្តីការក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​ ដែលកិច្ចប្រជុំទាំងនេះ​ចែកចេញជា ០២ផ្នែក​ រួមមាន ៖
-​ កិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីកម្ពុជា-ថៃ (Senior Officials’ Meeting “SOM”)​:​ ពិភាក្សា​ និងពិនិត្យរួមគ្នាលេីសេចក្តីព្រាងពិធីសារនៃកិច្ចពិភាក្សារបស់គណ:កម្មការរួមស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃលេីកទី១១ ។
-​ កិច្ចប្រជុំពេញអង្គរបស់គណ:កម្មការរួមស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃលេីកទី១១ (Planary Session of the 11th Meeting of the Joint Commission for Bilateral Cooperation Between Cambodia and Thailand “JC”):​ ពិនិត្យ​ និងអនុម័តរួមគ្នាពិធីសារកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពរួមមាន​ កិច្ចសហប្រតិបត្តិការនយោបាយនិងសន្តិសុខ​ សេដ្ឋកិច្ច​ សង្គមវប្បធម៌និងបញ្ហាពាក់ព័ន្ធ​នានា រួមទាំងកិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់និងថ្នាក់តំបន់​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Don Pramudwinai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ​ ជាសហប្រធាននៃកិច្ចប្រជុំ ៕