លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្ករចំនួន ០២តោន ចែកជូនកងទ័ពដែលឈរជើងតាមបន្ទាត់ព្រំដែន តំបន់អានសេះ និងតំបន់ថ្មធំ

ខេត្តព្រះវិហារ ÷ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្ករចំនួន ០២តោន ចែកជូនកងទ័ពដែលឈរជើងតាមបន្ទាត់ព្រំដែន តំបន់អានសេះ និងតំបន់ថ្មធំ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាវរៈសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម ៕