ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣ កន្លែង នៅស្ថានីយក្រញ៉ូង ស្ថានីយសំឡូត និងស្ថានីយក្តុលលើ ស្ថិតក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង ÷ នៅថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣ កន្លែង នៅស្ថានីយក្រញ៉ូង ស្ថានីយសំឡូត និងស្ថានីយក្តុលលើ ស្ថិតក្នុងខេត្តបាត់ដំបង។ ក្នុងការថែទាំស្ថានីយជលសាស្ត្រ ក្រុមការងារបាន៖
-ធ្វើការបំពាក់ឧបករណ៍bubble sensor ដើម្បីវាស់កម្ពស់ទឹក
-ធ្វើការផ្លាស់ប្តូរខ្សែរsensor វាស់កម្ពស់ទឹក
-ធ្វើ Calibration ទិន្នន័យវាស់កម្ពស់ទឹក និងទឹកភ្លៀង
-សម្អាតឧបករណ៍ស្ថានីយ និងទីធ្លាស្ថានីយ ៕