ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣ កន្លែងរួមមាន ស្ថានីយអូខៃដន ស្ថានីយអូបីជាន់ និងស្ថានីយស្វាយជ្រុំ ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣ កន្លែងរួមមាន ស្ថានីយអូខៃដន ស្ថានីយអូបីជាន់ និងស្ថានីយស្វាយជ្រុំ ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងការថែទាំស្ថានីយជលសាស្ត្រ ក្រុមការងារបាន៖
-ធ្វើការបំពាក់ឧបករណ៍ Bubbler sensor ដើម្បីវាស់កម្ពស់ទឹក
-ធ្វើការផ្លាស់ប្ដូរអាគុយស្ថានីយ
-ធ្វើការផ្លាស់ប្ដូរសុីមកាតស្ថានីយ
-ធ្វើការផ្លាស់ប្តូរខ្សែរ Sensor វាស់កម្ពស់ទឹក
-ធ្វើការផ្លាស់ប្ដូរប្រព័ន្ធទុយោសម្ពាធខ្យល់វាស់កម្ពស់ទឹក
-ធ្វើ Calibration ទិន្នន័យវាស់កម្ពស់ទឹក និងទឹកភ្លៀង
-សម្អាតឧបករណ៍ស្ថានីយ និងទីធ្លាស្ថានីយ ៕