ឯកឧត្តម​ នាក់​ ដាង​ អនុរដ្ឋលេខាធិការ​ ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តកែប​​ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​ និងមន្ទីរ​ បេីកកិច្ចប្រជុំពិនិត្យពិភាក្សា​ ដេីម្បីមានវិធានការសម្រាប់គ្រប់គ្រង​ ការពារ​ ផ្សព្វផ្សាយ​ អភិរក្ស​ និងថែទាំ​ប្រព័ន្ធធារាសាស្ត្រ​ ទំនប់អាងទឹកទាំង​ ១១​ នៅទូទាំងភូមិសាស្ត្រខេត្តកែប​ សម្រាប់បម្រេីដល់ពហុវិស័យ​ (ការស្រោចស្រព​ប្រេីប្រាស់ ទេសចរណ៍​ បរិស្ថាន​ និងដោះទឹកជំនន់)​

ខេត្តកែប ÷ នៅព្រឹកថ្ងៃពុធ ៣កេីត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម​ នាក់​ ដាង​ អនុរដ្ឋលេខាធិការ​ ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តកែប​ រួមដំណេីរដោយ​ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស​ លោក​ តាំង​ សុផាត​ អគ្គនាយករងកិច្ចការបច្ចេកទេស​ លោក​ ហៀង​ ម៉េង​ ប្រធាននាយកដ្ឋានវិស្វកម្ម​ សហការជាមួយ​ លោក​ ឃី​ នាង​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកែប​ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​ និងមន្ទីរ​ បេីកកិច្ចប្រជុំពិនិត្យពិភាក្សា​ ដេីម្បីមានវិធានការសម្រាប់គ្រប់គ្រង​ ការពារ​ ផ្សព្វផ្សាយ​ អភិរក្ស​ និងថែទាំ​ប្រព័ន្ធធារាសាស្ត្រ​ ទំនប់អាងទឹកទាំង​ ១១​ នៅទូទាំងភូមិសាស្ត្រខេត្តកែប​ សម្រាប់បម្រេីដល់ពហុវិស័យ​ (ការស្រោចស្រព​ប្រេីប្រាស់ ទេសចរណ៍​ បរិស្ថាន​ និងដោះទឹកជំនន់)​។
​ជាមួយគ្នានេះផងដែរ​ ឯកឧត្តមអនុរដ្ឋលេខាធិការ​ បានបញ្ជាក់ផងដែរថា​ គោលបំណងនៃបេសកកម្មនេះ​ គឺពិតជាមានសារ:សំខាន់​ និងជាចក្ខុវិស័យវែងឆ្ងាយ​ សម្រាប់ជួយបង្កនូវលក្ខណ:ងាយស្រួលក្នុងការគ្រប់គ្រង​ និងអភិរក្សថែរក្សាទំនប់អាងទឹកនានាដែលជាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋឲ្យបានស្ថិតស្ថេរ​ គង់វង្ស​ និងយូរអង្វែង​ ​ដេីម្បីទុកបម្រេីជាប្រយោជន៍ដល់សាធារណជន។
បន្ថែមពីលេីនេះទៀត​ ដេីម្បីឲ្យកិច្ចដំណេីរការនេះអាចប្រព្រឹត្តទៅបានដោយរលូន​ និងប្រកបដោយតម្លាភាព​ និងសង្គតិភាព​ គឺចាំបាច់ទាមទារនូវការសម្របសម្រួល​ និងសហការជាមួយមន្ទីរជំនាញ​ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់លេីការវាស់វែង​ កំណត់ព្រំ​និយាមកា​ និងចុះបញ្ជី​ទំនប់អាងទឹកទាំងអស់នេះឲ្យបានត្រឹមត្រូវ​ និងច្បាស់លាស់ផងដែរ។
នាពេលរសៀល​ ក្រុមការងារបានបន្តដំណេីរចុះពិនិត្យជាក់ស្តែងដល់ទីតាំងទំនប់អាងទឹក​ ចំនួន០២​ រួមមាន:
១.ទំនប់រងភ្នំវល្លិ៍​ ស្ថិតក្នុងឃុំពងទឹក​ ស្រុកដំណេីរចង្អេីរ​ ខេត្តកែប
២.ទំនប់ការពារទឹកប្រៃ ព្រែកតានេន​ ស្ថិតក្នុងឃុំពងទឹក​ និងឃុំអង្កោល​ ស្រុកដំណេីរចង្អេីរ​ ខេត្តកែប៕