ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៤ កន្លែងស្ថិតក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ 

ខេត្តសៀមរាប-ខេត្តកំពង់ធំ ÷នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៤ កន្លែងស្ថិតក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ រួមមាន ស្ថានីយកំបោរអរ និងស្ថានីយកំពង់ក្តី ស្ថិតក្នុងខេត្តសៀមរាប ស្ថានីយស្ទោង និងស្ថានីយតាំងក្រសាំង ដែលស្ថិតក្នុងខេត្តកំពង់ធំ។ ក្នុងការថែទាំស្ថានីយជលសាស្ត្រ ក្រុមការងារបាន៖
-ធ្វើការបំពាក់ឧបករណ៍ Bubbler sensor ដើម្បីវាស់កម្ពស់ទឹក
-ធ្វើការផ្លាស់ប្ដូរអាគុយស្ថានីយ
-ធ្វើការផ្លាស់ប្ដូរសុីមកាតស្ថានីយ
-ធ្វើការផ្លាស់ប្តូរខ្សែរ Sensor វាស់កម្ពស់ទឹក
-ធ្វើការផ្លាស់ប្ដូរប្រព័ន្ធទុយោសម្ពាធខ្យល់វាស់កម្ពស់ទឹក
-ធ្វើ Calibration ទិន្នន័យវាស់កម្ពស់ទឹក និងទឹកភ្លៀង
-សម្អាតឧបករណ៍ស្ថានីយ និងទីធ្លាស្ថានីយ ៕