ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបើកទ្វារទឹកស្ទឹងស្រែងទី១ បញ្ជូនទឹកតាមរយៈដងស្ទឹងស្រែងទៅបំពេញឲ្យសំណង់ស្ទាក់ និងចែកចាយទឹកស្ទឹងក្រឡាញ់

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃសៅរ៍ ៦កេីត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបើកទ្វារទឹកស្ទឹងស្រែងទី១ បញ្ជូនទឹកតាមរយៈដងស្ទឹងស្រែងទៅបំពេញឲ្យសំណង់ស្ទាក់ និងចែកចាយទឹកស្ទឹងក្រឡាញ់ ហើយបន្តចែកចាយទឹកទៅស្រោចស្រពដំណាំស្រូវដែលកំពុងខ្វះទឹកចំនួន ២០០០ហិកតា តាមការស្នើរសុំរបស់ប្រជាកសិករផលិតដំណាំស្រូវស្ថិតនៅ៣ឃុំ ភ្នំលៀប ប្រាសាទ និងឃុំទឹកជោរ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ៕