ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០២ កន្លែងស្ថិតក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ ÷ នៅថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០២ កន្លែងស្ថិតក្នុងខេត្តកំពង់ធំ រួមមាន ស្ថានីយព្រេន និងស្ថានីយកំពង់ថ្ម។ ក្នុងការថែទាំស្ថានីយជលសាស្ត្រ ក្រុមការងារបាន៖
-ធ្វើការបំពាក់ឧបករណ៍ Bubbler sensor ដើម្បីវាស់កម្ពស់ទឹក
-ធ្វើការផ្លាស់ប្តូរខ្សែរ Sensor វាស់កម្ពស់ទឹក
-ធ្វើការផ្លាស់ប្ដូរប្រព័ន្ធទុយោវាស់កម្ពស់ទឹក
-ធ្វើ Calibration ទិន្នន័យវាស់កម្ពស់ទឹក និងទឹកភ្លៀង
-សម្អាតឧបករណ៍ស្ថានីយ និងទីធ្លាស្ថានីយ ៕