សកម្មភាពក្រុមការងារអាជ្ញាធរទន្លេសាប​ និងមន្ទីរ​ធនធានទឹក​ និងឧតុនិយម​ខេត្តទាំង​ ០៦​ជុំវិញបឹងទន្លេសាប​ សហការណ៍​ជាមួយអាជ្ញធរមូលដ្ឋាន​សម្រេចបានការបោះបង្គោលព្រំតំបន់៣​ និងលេីកប៉ាណូ

សកម្មភាពក្រុមការងារអាជ្ញាធរទន្លេសាប​ និងមន្ទីរ​ធនធានទឹក​ និងឧតុនិយម​ខេត្តទាំង​ ០៦​ជុំវិញបឹងទន្លេសាប​ សហការណ៍​ជាមួយអាជ្ញធរមូលដ្ឋាន​សម្រេចបានការបោះបង្គោលព្រំតំបន់៣​ និងលេីកប៉ាណូ​ គិតមកដល់ថ្ងៃទី​ ១១​ ខែមករា​ ឆ្នាំ២០២២​ ខាងក្រោម​ ៖
១-ការងារដាំបង្គោលថ្មី​ និងលេីកបញ្ឈរវិញ​បានចំនួន​ ៥២៥​​ ស្មេីនឹង​ ៦៥,៥%​ នៃបង្គោលព្រំតំបន់៣​សរុប​ ។
២-ចំនួនបង្គោល​នៅសល់​ និងកំពុងបន្តធ្វេីមានចំនួន​ ២៧៧​ បង្គោល​ ។ សូមកត់សំគាល់ បង្គោលព្រំតំបន់​ ៣​ ដែលនៅសល់នេះ​ ភាគច្រើន​ស្ថិតនៅក្នុងទឹក​ ដែលអាចចុះបោះបង្គោលបាន​នៅក្នុងខែកុម្ភៈ​ ខាងមុខ​ ។ តែចំពោះទីតាំង​ណា​អាចធ្វេីបាន​ ក្រុមការងារនៅបន្តធ្វេី​ ។
៣-ការងារលេីប៉ាណូ​សម្រេចបាន​ចំនួន​ ៥១កន្លែង​ លេីផែនការ​ ៦៣កន្លែង​។
សូមជូនតារាងសង្ខេបលទ្ធផលការងាររៀបចំបង្គោលតំបន់​ ៣​ គិតដល់ថ្ងៃទី​១១ ខែមករា​​ ឆ្នាំ​២០២២​ ៕