ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចប់បេសសកម្ម ដោយបានចុះថែទាំស្ថានីយជលសាស្រ្ដ ស្វ័យប្រវត្តិចំនួន ០៦កន្លែង ក្នុងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ−ខេត្តកំពង់ស្ពឺ  ÷ ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចប់បេសសកម្ម ដោយបានចុះថែទាំស្ថានីយជលសាស្រ្ដ ស្វ័យប្រវត្តិចំនួន ០៦កន្លែង ក្នុងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ រួមមាន ស្ថានីយក្រាំងពន្លៃ ស្ថានីយស្រែខ្លុង ស្ថានីយគុណគ្រូ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ស្ថានីយសាក់សំពៅ ស្ថានីយព្រែកថ្លឹង និងស្ថានីយព្រែកហូរ ស្ថិតក្នុងរាជធានីភ្នំពេញ។ ក្នុងការថែទាំស្ថានីយជលសាស្ត្រ ក្រុមការងារបាន៖
-ធ្វើការផ្លាស់ប្តូរ Sensor វាស់កម្ពស់ទឹក
-ធ្វើការជួសជុលតខ្សែsensorវាស់កម្ពស់ទឹក
-ធ្វើ Calibration ទិន្នន័យវាស់កម្ពស់ទឹក និងទឹកភ្លៀង
-សម្អាតឧបករណ៍ស្ថានីយ និងទីធ្លាស្ថានីយ ៕