ឯកឧត្តម មុី លីហួត ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តព្រៃវែង រួមដំណេីរដោយ​ លោក ថាំង វិយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម បានអន្តរាគមន៍បូមទឹកនៅស្ថានីយទី២ ដោយប្រើឋាមពលអគ្គីសនីនៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ១សង្គ្រោះស្រូវប្រាំងដែលប្រជាពលរដ្ឋបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សាចំនួន ៣.៨៨៧ហិកតា 

ខេត្តព្រៃវែង ÷ នៅថ្ងៃពុធ ១០កេីត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម មុី លីហួត អនុរដ្ឋលេខាធិការ ​ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តព្រៃវែង រួមដំណេីរដោយ​ លោក ថាំង វិយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងក្រុមការងារមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តព្រៃវែង បានអន្តរាគមន៍បូមទឹកនៅស្ថានីយទី២ ដោយប្រើឋាមពលអគ្គីសនីនៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ១សង្គ្រោះស្រូវប្រាំងដែលប្រជាពលរដ្ឋបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សាចំនួន ៣.៨៨៧ហិកតា ស្ថិតនៅ៥ឃុំ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៕