ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយលោកស្រី Lee Hye Kyung នាយកធនាគារ Korea-Eximbank / EDCF ប្រចាំនៅកម្ពុជា បានដឹកនាំមន្ត្រីជំនាញក្រសួង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃដំណើរការនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ÷ ថៃ្ងព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយលោកស្រី Lee Hye Kyung នាយកធនាគារ Korea-Eximbank / EDCF ប្រចាំនៅកម្ពុជា បានដឹកនាំមន្ត្រីជំនាញក្រសួង និងមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ដើម្បីត្រួតពិនិត្យ និងវាយតម្លៃដំណើរការនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ។
ការអនុវត្តគម្រោងសម្រេចលទ្ធផលការងារបាន ៖
– ការងាររូងទូនេលពង្វៀងទឹក (Diversion Tunnel) ១០០%
– ការងារសំនង់ប៉មគ្រប់គ្រងទឹកខាងមុខទំនប់មេ (Intake Tower) ៧៦%
– ការងារសំនង់សំរាប់បញ្ចេញទឹកខាងក្រោយទំនប់មេ (Outlet Structure) ៩៥%
– ការងារសំនង់បង្ហៀរ (Spillway) ៥២%
– ការងារទំនប់មេ (Main Dam) ១៧%
– ការងារទំនប់បណ្តោះអាសន្នខាងលើ (Coffer Dam) ៥%
– ការងារការពារជើងទេរខាងក្រោយទំនប់ (Downstream Revetment) ២៣%
លទ្ធផលសរុបគិតត្រឹមខែមករា ឆ្នាំ២០២២ សម្រេចបានប្រមាណ ៦១% ៕