ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំបង្កើតប្រព័ន្ធស្តង់ដារតម្លៃ សម្រាប់អនុវត្តក្នុងកិច្ចលទ្ធកម្មសាធារណៈ តាមរយៈ Video Conference (Zoom)​

នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ បានដឹកនាំក្រុមការងាររួមមាន ៖ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងតំណាងនាយកដ្ឋានជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម ចូលរួមកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំបង្កើតប្រព័ន្ធស្តង់ដារតម្លៃ សម្រាប់អនុវត្តក្នុងកិច្ចលទ្ធកម្មសាធារណៈ តាមរយៈ Video Conference (Zoom)​ ៕