ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ បានដឹកម៉ាស៊ីនបូមទឹកធន់មធ្យម ៦៥សេះ ចំនួន ០២គ្រឿង សម្រាប់អន្តរាគមន៍បូមទឹកពីព្រែកតាកុចបញ្ចូលប្រឡាយមេត្រពាំងត្រស់

ខេត្តត្បូងឃ្មុំ ÷ នៅថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ បានដឹកម៉ាស៊ីនបូមទឹកធន់មធ្យម ៦៥សេះ ចំនួន ០២គ្រឿង សម្រាប់អន្តរាគមន៍បូមទឹកពីព្រែកតាកុចបញ្ចូលប្រឡាយមេត្រពាំងត្រស់នៅប្រព័ន្ធធារាសាស្ត្រ បឹងធំ មានទីតាំងស្ថិតនៅក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលកំពុងតែជួបការខ្វះខាតទឹកក្នុងការងារបង្កបង្កើនផលលើផ្ទៃដីស្រូវប្រាំងចំនួន ៣៥០ហិកតា និងដំណាំរួមផ្សំមានចំនួន ៩៣៤ហិកតា ៕