ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ  ដែលជាប្រធានមុខព្រួញប្រចាំខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពទឹកសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃក្នុងភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី 

ខេត្តមណ្ឌលគិរី ÷ នៅថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញប្រចាំខេត្តមណ្ឌលគិរី រួមនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានចុះពិនិត្យស្ថានភាពទឹកសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃក្នុងភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៖
– តាមបណ្តាអាងស្តុកទឹក និងអូរធម្មជាតិនានាដែលស្ថិតក្នុងស្រុកកែវសីមា មានទឹកអាចផ្គត់ផ្គង់ក្នុងការប្រើប្រាស់គ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ មិនមានជួបបញ្ហាខ្វះខាតទឹកទេ នាពេលបច្ចុប្បន្ននេះ ៕