លោក ផាង វី អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកនៅស្ថានីយបូមទឹក ហ៊ុន សែន ទី៧ និងទី៨ ស្ថិតក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ

ខេត្តតាកែវ ÷ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ លោក ផាង វី អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម តំណាងឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តតាកែវ សហការជាមួយលោក ប៊ុន ហួរ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកនៅស្ថានីយបូមទឹក ហ៊ុន សែន ទី៧ និងទី៨ ស្ថិតក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដើម្បីបូមទឹកសង្គ្រោះស្រូវប្រាំងលើផ្ទៃដីប្រមាណ ៨០០ហិកតា (ផ្ទៃដីស្រូវប្រាំងនេះ គឺធ្វើនៅលើផ្ទៃដីស្រូវវស្សា)។ ក្រោយពីបានពិនិត្យមើលជារួមឃើញថា ស្រូវរបស់បងប្អូនប្រជាកសិករមានដើមដងល្អ ដោយសារមានការផ្គត់ផ្គងទឹកបានគ្រប់គ្រាន់ និងទាន់ពេលវេលា។ ស្របពេលជាមួយគ្នានោៈដែល ក្រុមការងារក៏បានផ្តល់ជូនប្រេងម៉ាស៊ូតបន្ថែមទៀតចំនួន ១.០០០លីត្រ សម្រាប់បូមទឹកជូនបងប្អូនប្រជាកសិករបន្តទៀត ៕