លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក បានដឹកនាំក្រុមការងារបច្ចេកទេស ចុះទៅប្រព័ន្ធធារាសាស្រ្ត ទំនប់តំបន់ ស្ថិតក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម  ដើម្បីទទួលបានព័ត៌មាន និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការប្រើប្រាស់ទឹករវាងស្រូវរដូវប្រាំង និងស្រូវរដូវវស្សា និងពន្យល់ពីសារៈសំខាន់នៃការបង្កើតឱ្យមាន ស.ក.ប.ទ ប្រព័ន្ធធារាសាស្រ្តទំនប់តំបន់

ខេត្តកំពង់ចាម ÷ នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក បានដឹកនាំក្រុមការងារបច្ចេកទេស ចុះទៅប្រព័ន្ធធារាសាស្រ្តទំនប់តំបន់ ស្ថិតក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយបានសហការ ជាមួយលោក នន់ ចាន់តារា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ដោយបានអនុវត្ត ៖
១. ជួបប្រជុំជាមួយអាជ្ញាធរឃុំ ភូមិ និងកសិករដែលទទួលផលពីប្រព័ន្ធធារាសាស្រ្ត ដែលមានការពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកពីអាងទឹកទំនប់តំបន់ ដើម្បីទទួលបានព័ត៌មាន និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការប្រើប្រាស់ទឹករវាងស្រូវរដូវប្រាំង និងស្រូវរដូវវស្សា និងពន្យល់ពីសារៈសំខាន់នៃការបង្កើតឱ្យមាន ស.ក.ប.ទ ប្រព័ន្ធធារាសាស្រ្តទំនប់តំបន់
២. សិក្សា និងប្រមូលទិន្នន័យហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព និងផ្ទៃដីស្រោចស្រពស្ថិតក្នុងតំបន់ប្រព័ន្ធស្រោចទាំងមូល
៣. ចុះកំណត់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ឌធារាសាស្រ្តដោយប្រើប្រាស់ផែនទីដើម្បីកំណត់រចនាសម្ព័ន្ធនិងយន្តការដឹកនាំនិងគ្រប់គ្រង ស.ក.ប.ទ
៤. សិក្សាពីគោលការណ៍បែងចែកទឹក រវាងអ្នកប្រើប្រាស់ផ្នែកខាងលើ និងផ្នែកខាងក្រោម
៥. ពន្យល់នីតិវិធីនៃការរៀបចំ ស.ក.ប.ទ. និងដំណើរការបោះឆ្នោតជ្រើសរើសគណ:កម្មាធិការ ស.ក.ប.ទ ៕