ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM អញ្ជើញបើកអង្គប្រជុំ ស្តីពីការចាប់ផ្តើមរៀបចំអនុវត្តគម្រោងកែលម្អសន្តិសុខទឹកនៃប្រទេសកម្ពុជាខ្នាតធំ ក្នុងតំបន់ពោលទេសចរថ្មី និងពោលសេដ្ឋកិច្ចថ្មីនែប្រទេសកម្ពុជាក្នុងភូមិភាគឥសាន្តត្រង់ភូមិសាស្រ្តអាងទន្លេ 3S និង5P 

ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ និងបញ្ជាផ្ទាល់ក្នុងកិច្ចប្រតិបត្តិការណ៍លើកិច្ចការអភិវឌ្ឍន៍វិស័យធនធានទឹកក្នុងបណ្តាអាងទន្លេនិងធ្វើទំនើបកម្មលើវិស័យធនធានទឹកនិងឧតុនិយម ដោយបានទទួលនូវការគាំទ្រសហការល្អជានិរន្តពីសំណាក់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF បានអនុញាតឲ្យធនាគារពិភពលោក World Bank, WB និងរដ្ឋាភិបាលប្រទេសអូស្រ្តាលី DFAT ដែលជាសហហិរញ្ញប្បទានបោះទុនវីនិយោគទ្រង់ទ្រាយធំក្នុងការអនុវត្តន៏គម្រោងគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកក្នុងតំបន់អាងទន្លេ 3S និង5Pនោះ នាពេលដ៏ខ្លីខាងមុខ។
យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងសហការី និងតំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF បានអញ្ជើញបើកអង្គប្រជុំតាមរយៈ Video Conference, VC នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ជាមួយនឹង WB និងDFAT ស្តីពីការចាប់ផ្តើមរៀបចំអនុវត្តគម្រោងកែលម្អសន្តិសុខទឹកនៃប្រទេសកម្ពុជាខ្នាតធំ ក្នុងតំបន់ពោលទេសចរថ្មី និងពោលសេដ្ឋកិច្ចថ្មីនែប្រទេសកម្ពុជាក្នុងភូមិភាគឥសាន្តត្រង់ភូមិសាស្រ្តអាងទន្លេ 3S និង5P។
ដែលនាពេលនោះមានការអញ្ជើញរួមពីសំណាក់ ៖
១- តំណាងជាន់ខ្ពស់របស់ WB Singapore, WB Washington DC, និង WB ប្រទេសកម្ពុជា
២- ឯកឧត្តម David Block តំណាងលោកជំទាវឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំប្រទេសកម្ពុជា អស់លោក និងលោកស្រីតំណាង DFAT ជាច្រើនរូបទៀត។ DFAT នឹងឲ្យអង្គភាព Mekong Water Resolution របស់ខ្លួន និងeWater ជាអ្នកអនុវត្តគម្រោងធំៗរបស់ប្រទេសអូស្រ្តាលី ក្រោយពេលពីប្រទេសមហាមិត្តមួយនេះបានធ្វើការបញ្ចប់កម្មវិធី CAVAC ៕