ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានអញ្ជើញចូលរួមប្រជុំ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនី ពីឆ្នាំ២០២១-២០៤០ ដែលអង្គប្រជុំនេះបានប្រព្រឹត្តទៅក្រោមអតិបតីភាពរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល MME នៅទីស្តីការក្រសួងរ៉ែ និងថាមពល

ដោយបានទទួលនូវការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានអញ្ជើញចូលរួមប្រជុំ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនី ពីឆ្នាំ២០២១-២០៤០ ដែលអង្គប្រជុំនេះបានប្រព្រឹត្តទៅក្រោមអតិបតីភាពរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល MME នៅទីស្តីការក្រសួងរ៉ែ និងថាមពល។
នាពេលនោះដោយបានទទួលនៅការចង្អុលបង្ហាញទិសដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានលើកមតិថា ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមធ្វើការគាំទ្រលើពង្រាងផែនការការងារមេរយៈពេលវែងអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនីនៃក្រសួងរ៉ែ និងថាមពលនេះ តែត្រូវសហការឲ្យបានគ្រប់ជ្រុងជ្រោយជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម ជាប្រចាំដើម្បីធានាបានលើសន្តិសុខទឹកក្នុងការបញ្ជាទឹក ប្រើប្រាស់ទឹក និងគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព មានប្រសិទ្ធភាពខ្ពស់ និងមានសមធម៌។ ក្រសួងទាំងពីរគប្បីសហការគ្នាក្នុងកម្រិតខ្ពស់ធ្វើការកសាងអាងទឹកឲ្យបានច្រើនក្នុងតំបន់អាងទន្លេទាំងប្រាំសម្រាប់ធ្វើការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងបាតុភូតធម្មជាតិគ្រប់ប្រភេទទាំងអស់ឈានទៅបម្រើជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបំពេញឲ្យតម្រូវការលើគ្រប់វិស័យប្រកបដោយសុវត្ថិភាពល្អប្រសើរ។
យោងតាមបណ្តាលបុព្វហេតុខាងលើនេះ និង​តាមតម្រូវការចាំបាច់ដ៏ច្រើនរបស់ប្រទេសកម្ពុជា និងដោយបានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រី ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងដឹកនាំ និងបញ្ជាផ្ទាល់ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូអភិវឌ្ឍក្នុង និងក្រៅប្រទេសទាំងអស់ធ្វើការអនុវត្តផែនការការងារវិនិយោគរយៈពេលវែងលើកិច្ចការអភិវឌ្ឍន៍គ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ក្នុងអាងទន្លេទាំងប្រាំខាងលើសម្រេចបានជាបណ្តើរៗតាមបេសកកម្ម និងចក្ខុវិស័យរបស់ក្រសួង។
ក្នុងពេលនោះមានការអញ្ជើញចូលរួមពីសំណាក់ ៖
ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រីតំណាងឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាច្រើនរូបទៀត ៕