ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងទន្លេសេកុង អាងទន្លេសេសាន អាងទន្លេស្រែពក និងអាងព្រែក ០៤ កន្លែង

ខេត្តកំពង់ចាម ÷ នៅថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងទន្លេសេកុង អាងទន្លេសេសាន អាងទន្លេស្រែពក និងអាងព្រែក ០៤ កន្លែង ដែលមានរយះពេលពីរថ្ងៃគឺពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារអិលប៊ីអិន ទីរួមខេត្តកំពង់ចាម ៕