ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងឲ្យ ឯកឧត្តមរដ្ឋមន្ត្រី និងជានាយកគម្រោង PMU-ADB and WB MOWRAM រួមជាមួយសហការី និងតំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF បានអញ្ជើញបើកអង្គប្រជុំ ស្តីពីការពង្រឹងថ្នាក់ក្រោមជាតិចូលរួមចំណែកក្នុងការអនុវត្តលើវិធានការចម្រុះដើម្បីគ្រប់គ្រងអាងទន្លេរងក្រុមទី១ និងអាងទន្លេរងក្រុមទី២ ក្នុងភូមិសាស្ត្រអាងទន្លេសាបត្រង់បណ្តាខេត្តខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានយកចិត្តទុកដាក់លើការអនុវត្តដោយសកម្មលើការអនុវត្តនៅច្បាប់ទឹកនឹងចាត់ចែងវិស័យនេះឲ្យមានសក្តានុពលនិងសមត្ថភាពល្អប្រសើរ ។ ទន្ទឹមនោះដោយមានការសហការនិងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូរអភិវឌ្ឍន៍មាន ADB, EIB, AIIB ដើម្បីគ្រប់គ្រងដោយវិធានការចម្រុះក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ។ ជាក់ស្តែងនៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងឲ្យ ឯកឧត្តមរដ្ឋមន្ត្រី និងជានាយកគម្រោង PMU-ADB and WB MOWRAM រួមជាមួយសហការី និងតំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF បានអញ្ជើញបើកអង្គប្រជុំតាមរយៈ Video Conference, VC នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម សាលប្រជុំរំដួល ជាមួយនឹងធនាគារADB, EIB, និង AIIB ស្តីពីក្រសួងធនធានទឹក និងឧតុនិយម នឹងដឹកនាំធ្វើការពង្រឹងថ្នាក់ក្រោមជាតិចូលរួមចំណែកក្នុងការអនុវត្តលើវិធានការចម្រុះដើម្បីគ្រប់គ្រងអាងទន្លេរងក្រុមទី១ និងអាងទន្លេរងក្រុមទី២ ក្នុងភូមិសាស្ត្រអាងទន្លេសាបត្រង់បណ្តាខេត្តខាងលើនេះ។
ដែលនាពេលនោះមានការអញ្ជើញរួមពីសំណាក់ ៖
តំណាងជាន់ខ្ពស់របស់ធនាគារADB, EIB និងAIIB ជាច្រើនរូប ៕