នាយកដ្ឋានវិស្វកម្មក្រសួងធនធានទឹក និងឧតុនិយម ចុះសិក្សា រកទីតាំងប្រភពទឹក សម្រាប់សាងសង់ សំណង់ស្ទាក់ទឹក និងស្រះទឹកដើម្បីស្ទាក់យកទឹក មកប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពលើដំណាំកសិកម្មជូនគ្រួសារអតីតយុទ្ធជនចំនួន ៦២៨ ខ្នងផ្ទះ នៅមណ្ឌលអភិវឌ្ឍន៏ ប៊ុន រ៉ានីសែនជ័យដំណាក់ត្រយឹង

ខេត្តពោធិ៍សាត់ ÷ ថ្ងៃអង្គារ ៥ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី នៃក្រសួងធនធានទឹក និងឧតុនិយម បានចង្អុលបង្ហាញឲ្យ នាយកដ្ឋានវិស្វកម្មក្រសួងធនធានទឹក និងឧតុនិយម ចុះសិក្សា រកទីតាំងប្រភពទឹក សម្រាប់សាងសង់ សំណង់ស្ទាក់ទឹក និងស្រះទឹកដើម្បីស្ទាក់យកទឹក មកប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពលើដំណាំកសិកម្មជូនគ្រួសារអតីតយុទ្ធជនចំនួន ៦២៨ ខ្នងផ្ទះ នៅមណ្ឌលអភិវឌ្ឍន៏ ប៊ុន រ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងភូមិ ប៊ុន រ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

ដោយមានការចូលរួម ពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិសាត់ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានប្រចាំការនៅទីនោះបានចូលរួមសហការយ៉ាងសស្រាក់សស្រាំផងដែ ក្នុងការរុករកប្រភពទឹកសម្រាប់យកទឹកមកប្រើប្រាស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍ខាងលើនេះ ។