វឌ្ឍនភាពនៃគម្រោងជីកព្រែកដូនមា មានទីតាំងស្ថិតនៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ÷ វឌ្ឍនភាពនៃគម្រោងជីកព្រែកដូនមា មានទីតាំងស្ថិតនៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ព្រែកដូនមា មានតួនាទីទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងភ្ជាប់ចរន្តទឹកហូរចូលមកពីស្ទឹងសង្កែ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំស្រូវវស្សាប្រមាណ ១.៨១៣ហិកតា ស្រូវប្រាំង ៤៨០ហិកតា ។ បច្ចុប្បន្នក្រុមការងារ សម្រេចការងារបាន ៧៥% ក្នុងទំហំការងារ រួមមាន ៖
-ជីកព្រែកដូនមា ប្រវែង ៦.០០០ម៉ែត្រ
-សាងសង់សំណង់ស្ទាក់ទឹកលើព្រែក (ទ្វារ៣) ចំនួន ០៣កន្លែង
-សាងសង់សំណង់លូដោះទឹកលើភ្លឺព្រែក ចំនួន ០៤កន្លែង
-សាងសង់សំណង់ទ្វារទឹកលើព្រែក(ទ្វារ២) ចំនួន ០៣កន្លែង
សូមបញ្ជាក់ថា ៖ មុនពេលជីកព្រែកដូងមា ប្រជាពលរដ្ឋជួបនូវការលំបាកដោយគ្មានទឹកប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពលើការងារបង្កបង្កើនផលកសិកម្ម ដោយពោះព្រែកគោករាក់ មិនអាចភ្ជាប់ចរន្តទឹកជាមួយស្ទឹងសង្កែបាន ។ ក្រោយពីការជីកព្រែកខាងលើ រួចរាល់ទៅតាមលក្ខណ:បច្ចេកទេស ប្រជាពលរដ្ឋ នឹងទទួលបានព្រែកនាំទឹកពីស្ទឹងសង្កែមកប្រើប្រាស់ ៕