ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រប្រឡាយមេស្បូវអណ្តែត ដែលមានប្រឡាយមេ ប្រវែង ៦ ៧១៨ម៉ែត្រ

ខេត្តកំពត ÷ នៅថ្ងៃអង្គារ ៣រោច ខែចេត្រ​ ឆ្នាំខាល​ ចត្វាស័ក ព.ស.២៥៦៥ តត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រប្រឡាយមេស្បូវអណ្តែត ដែលមានប្រឡាយមេ ប្រវែង ៦ ៧១៨ម៉ែត្រ , ប្រឡាយរងដី ប្រវែង ៨ ១៤២ម៉ែត្រ , ប្រឡាយរងបេតុង ប្រវែង ១ ៤៦៦ម៉ែត្រ , សំណង់លូឆ្លងកាត់ប្រឡាយមេ ចំនួន ០៤កន្លែង , សំណង់ទ្វារទឹក ចំនួន ០១កន្លែង , សំណង់លូដោះទឹក ចំនួន ០៤កន្លែង និងសំណង់លូចែកចាយទឹក ចំនួន ០៨កន្លែង ។ បម្រើឲ្យការស្រោចស្រពលើផ្ទៃដីរដូវវស្សា ៨០០ហិកតា និងប្រាំង ៨០០ហិកតា ស្ថិតក្នុងឃុំស្តេចគង់ខាង ស្រុកបន្ទាយមាស ខេត្តកំពត ៕