ឯកឧត្តម ជួន ប៊ីតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យ គម្រោងប្រព័ន្ធការពារទឹកជំនន់ នៅភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ ÷ នៅថ្ងៃអង្គារ ៣រោច ខែចេត្រ​ ឆ្នាំខាល​ ចត្វាស័ក ព.ស.២៥៦៥ តត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជួន ប៊ីតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ចុះពិនិត្យ គម្រោងប្រព័ន្ធការពារទឹកជំនន់ ដែលអនុវត្តដោយក្រុមហ៊ុនចិន(COGG) នៅភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ជាលទ្ធផលសម្រេចបាន ៖
-សាងសង់ទំនប់ការពារទឹកជំនន់បានប្រវែង ៧៩០០ម៉ែត្រ
-រៀបសំណាញ់ថ្មការពារច្រាំងស្ទឹងបានប្រវែង ៧០០ម៉ែត្រ
-ស្តានិងពង្រីកស្ទឹងបានជាច្រើនកន្លែង
បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យគម្រោងបន្តបន្ទាប់ទៀតដែលត្រូវអនុវត្តបន្ត ៕