ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើការកែលម្អ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្ត្រកញ្ចំ ស្ថិតនៅឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង

ខេត្តព្រៃវែង ÷ នៅថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើការកែលម្អ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្ត្រកញ្ចំ ស្ថិតនៅឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង រួមមាន ៖
១-ទំនប់មេចំនួន ០១ខ្សែប្រវែង៧០០ម
២-ទំនប់សណ្តរចំនួន ០១ខ្សែប្រវែង២.១៧០ម
៣-សំណង់បង្ហៀរនៅលើទំនប់មេចំនួន ០១ខ្សែប្រវែង៩៤ម
៤-សំណង់ទ្វារទឹកចំនួន ០៥កន្លែង
សូមបញ្ជាក់ថា ៖ ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពស្រូវវស្សាចំនួន ១.៨០០ហិកតា និងស្រូវប្រាំងចំនួន ៤៦០ហិកតា ៕