ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកភ្នំដំរី ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង និងទំនប់ការពារទឹកប្រៃថ្មបើក ស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត

ខេត្តកំពត ÷ នៅថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ក្រុមការងារបច្ចេកទេសក្រសួង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកភ្នំដំរី ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង និងទំនប់ការពារទឹកប្រៃថ្មបើក ស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ៕