នៅថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ដោយបានទទួលនៅការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានអញ្ជើញចូលរួមការប្រជុំភាពជាដៃគូរវាងរដ្ឋាភិបាលប្រទេសអូស្ត្រាលី និងព្រះរាជាណាចក្រកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ P4i។ ការប្រជុំនេះមានការអញ្ជើញរួមពីសំណាក់ឯកឧត្តម ហែម វណ្ឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្តុ MEF តំណាងជាន់ខ្ពស់របស់ក្រសួងMEF ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំក្នុងទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម និងលោកជំទាវតំណាងជាន់ខ្ពស់របស់គ្រប់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធទាំងអស់ក្នុងរាជរដ្ឋាភិបាល។
សូមបញ្ជាក់ជូនថា ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបើកកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយនឹងរដ្ឋាភិបាលប្រទេសអូស្រ្តាលី និងដោយបានទទួលនូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួង MEF ជាប្រចាំផងនោះបន្ទាប់ពីបញ្ចប់គម្រោងប្រព័ន្ធធារាសាស្រ្តខ្នាតតូច CAVAC ទៅរដ្ឋាភិបាលប្រទេសអូស្ត្រាលី បាននិងកំពុងបើកកិច្ចសហប្រតិបត្តិការធ្វើការអនុវត្តលើគម្រោងប្រព័ន្ធធារាសាស្រ្តខ្នាតធំក្នុងខេត្តតាកែវ និងខេត្តកំពង់ចាម និងក្នុងបណ្តាខេត្តក្នុងតំបន់ 3S និង5P នៃភូមិភាគឥសាន។
ក្នុងពេលពិសារអាហារសាមគ្គីថ្ងៃត្រង់ ក្នុងពេល P4iនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ស្នើត្រង់ឲ្យឯកឧត្តមឯកអគ្គ​រដ្ឋទូតប្រទេសប្រទេសអូស្ត្រាលី ពន្លឿនការងាររបស់ MWS ព្រោះខាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារពិភពលោក WB បានរៀបចំហើយអស់លើការងារ CWSIP នៅរងចាំតែភាគីអូស្រ្តាលី។ ក្នុង​ពេលនោះឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាប្រឹងប្រែងជំរុញឲ្យបានឆាប់លើការងារ MWSនេះ ៕