ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យទីតាំងដែលត្រូវសាងសង់សំណង់លូដោះទឹកនៅប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកជំនន់កំពង់ត្របែក ស្ថិតនៅឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង

ខេត្តព្រៃវែង ÷ នៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង អមដោយមន្រ្តីបច្ចេកទេសរបស់ក្រសួង និងមន្ទីរខេត្តបានចុះពិនិត្យទីតាំងដែលត្រូវសាងសង់សំណង់លូដោះទឹកនៅប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកជំនន់កំពង់ត្របែក ស្ថិតនៅឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង បន្ទាប់មកឯកឧត្តម បានបន្តពិនិត្យការងារនៅប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហាន២ ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៕