ឯកឧត្ដម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋឥណ្ឌា ដេីម្បីធ្វេីការសាងសង់ទំនប់ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ÷ ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងMr. Himanshu Goyal ទីប្រឹក្សាបច្ចេកទេសឥណ្ឌា WAPCOS និងក្រុមការងារ ដោយសហការជាមួយ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ព្រមទាំងសហការី បានចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋឥណ្ឌា ដេីម្បីធ្វេីការសាងសង់ទំនប់ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំងប្រព័ន្ធស្រោចស្រពពាក់ព័ន្ធនៅតំបន់នោះ ដោយចាប់ផ្តេីមធ្វេីការសិក្សាលម្អិតឈានទៅរៀបចំសាងសង់នៅពេលខ្លីខាងមុខ ។ សូមបញ្ជាក់ថា ៖ ទំនប់ស្វាហាប់នេះ ជាទំនប់ទី២ នៅអាងស្ទឹងព្រែកត្នោត បន្ទាប់ពីអាងទឹកទំនប់តាសាល ។ អត្ថប្រយោជន៍នៃអាងទឹកនេះ សម្រាប់ស្រោចស្រព, ផ្គត់ផ្គង់ការប្រេីប្រាស់ទឹកប្រចាំថ្ងៃ, កាត់បន្ថយទឹកជំនន់, ទេសចរណ៍, និងបន្សាំជាមួយការប្រែប្រួលអាកាសធាតុ ជាដេីម ៕