ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ ចុះពិនិត្យស្ថានភាពទឹកតាមប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកសាលាក្រៅ និងការងារបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២២ 

ខេត្តប៉ៃលិន ÷ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តប៉ៃលិន រួមដំណើរដោយ លោក សាំង សារិន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកតាមប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកសាលាក្រៅ ព្រមទាំងការងារបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២២ ផងដែរ ៕