គណៈកម្មការអន្តរក្រសួងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វាយតម្លៃ លទ្ធផលការងារថែទាំជាប្រចាំ ជំពូក ៦១(ដំណាក់កាលទី១) នៃប្រព័ន្ធធារាសាស្ត្រ អាចាង ស្ថិតក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ÷ នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការអន្តរក្រសួងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វាយតម្លៃ លទ្ធផលការងារថែទាំជាប្រចាំ ជំពូក ៦១(ដំណាក់កាលទី១) នៃប្រព័ន្ធធារាសាស្ត្រ អាចាង ស្ថិតក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែល គម្រោងថែទាំជាប្រចាំនេះ ផ្តោតទៅលើ សំណង់ស្ទាក់ស្ទឹង ០១ កន្លែង ប្រឡាយមេមួយខ្សែប្រវែង ២០៦១១ម៉ែត្រ និងប្រឡាយរងចំនួន ០៩ ខ្សែ។ ប្រព័ន្ធធារាសាស្ត្រនេះ មានសក្តានុពលស្រោចស្រព លើផ្ទៃដីចំនួន ១០.៣០០ហិកតា៕