ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំអង្គប្រជុំស្តីពីការបើកកញ្ចប់ដេញ់ថ្លៃជាសារធារណៈក្របខណ្ឌអន្តរជាតិធ្វើការសាងសង់ដោយទំនើបកម្មវិស្វកម្មលើមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកក្នុងក្របខណ្ឌទូទាំងប្រទេស 

ដោយបានទទួលនៅការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM អស់លោកលោកស្រីថ្នាក់ដឹកនាំជាច្រើនរូបតំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF សហការីជាតិ និងអន្តរជាតិពាក់ព័ន្ធជាច្រើនរូប ក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនដែលបានអញ្ជើញពីក្នុងប្រទេស និងពីក្រៅប្រទេស បានដឹកនាំអង្គប្រជុំស្តីពីការបើកកញ្ចប់ដេញ់ថ្លៃជាសារធារណៈក្របខណ្ឌអន្តរជាតិធ្វើការសាងសង់ដោយទំនើបកម្មវិស្វកម្មលើមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកក្នុងក្របខណ្ឌទូទាំងប្រទេស ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅក្នុងសាលប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
សូមបញ្ជាក់ជូនថា ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាស្ថាប័នហិរិញ្ញប្បទានមួយដ៏ល្អ ជាមិត្តដ៏ល្អសហប្រតិបត្តិការល្អរឹងមាំលើគ្រប់ដូវកាលក្នុងកិច្ចអភិវឌ្ឍន៍ និងធ្វើទំនើបកម្មវិស្វកម្មឈានមុខគេលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹកដើម្បីឈានទៅម្ចាស់ការបានល្អប្រសើរជាបន្តបន្ទាប់ក្នុងសន្តិសុខទឹកសម្រាប់បម្រើឲ្យគ្រប់វិស័យ។ កិច្ចការដ៏ពិសេសជាងគេគឺ ADB បានផ្តល់នូវចំណងដៃដ៏ល្អប្រពៃនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យទឹកដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុតជូនមកក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបជាពិសេសទៅនឹងការអនុវត្តជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លើបេសកកម្ម និងចក្ខុវិស័យយ៉ូរអង្វែងរបស់ក្រសួងក្នុងការគ្រប់គ្រង់ទឹកជំនន់ កាត់បន្ថយជាអតិបរិមាលើគ្រោះរាំងស្ងួត រក្សាឲ្យខាងតែបាននូវតំបន់ដីសើម និងរក្សាឲ្យបានជាអតិបរមាលើផ្ទៃរងទឹកភ្លៀងរបស់គ្រប់ភពទឹកទាំងអស់ក្នុងគ្រប់តំបន់អាងទន្លេ និងអាងរងរបស់វា។
ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តនូវបេសកកម្មដ៏សកម្មធ្វើការសហប្រតិបត្តិការល្អយ៉ាងពេញទំហឹងក្នុងគ្រប់ខណៈទាំងអស់លើគ្រប់កិច្ចអភិវឌ្ឍន៍ទំនើបកម្មវិស្វកម្មនៃវិស័យគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹក របស់ក្រសួងជានិច្ច ៕