ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជានាយកគ្រប់គ្រងគម្រោង បានដឹកនាំកិច្ចប្រជុំចាប់ផ្តេីមគម្រោង (Kick-off Meeting) ស្តីពីគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ដោយមានការចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីឥណ្ឌារួមមាន ឥណ្ឌាអ៊ិចស៊ីមប៊ែង (India Exim Bank), ទីប្រឹក្សាបច្ចេកទេស WAPCOS និងសមាជិកក្រុមការងារគ្រប់គ្រងគម្រោង ដោយពិនិត្យ និងពិភាក្សាលេីផែនការសកម្មភាពការងាររបស់ទីប្រឹក្សាគ្រប់គ្រងគម្រោង WAPCOS-PMC មានរយៈពេល ៥ឆ្នាំ
នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជានាយកគ្រប់គ្រងគម្រោង បានដឹកនាំកិច្ចប្រជុំចាប់ផ្តេីមគម្រោង (Kick-off Meeting) ស្តីពីគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ដោយមានការចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីឥណ្ឌារួមមាន ឥណ្ឌាអ៊ិចស៊ីមប៊ែង (India Exim Bank), ទីប្រឹក្សាបច្ចេកទេស WAPCOS និងសមាជិកក្រុមការងារគ្រប់គ្រងគម្រោង ដោយពិនិត្យ និងពិភាក្សាលេីផែនការសកម្មភាពការងាររបស់ទីប្រឹក្សាគ្រប់គ្រងគម្រោង WAPCOS-PMC មានរយៈពេល ៥ឆ្នាំ ៖
-ការរៀបចំរបាយការណ៍សិក្សាលម្អិត DPR
-ការរៀបចំលទ្ធកម្មវិស្វកម្ម
-ការគ្រប់គ្រងគម្រោង និងត្រួតពិនិត្យការសាងសង់
-និងរៀបចំការគ្រប់គ្រងថែទាំ និងប្រតិបត្តិការសម្មិទ្ធិផលគម្រោង
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់នេះ ទទួលបានហិរញ្ញប្បទានពីសាធារណរដ្ឋឥណ្ឌា ចំនួន ៣៦,៩២លានដុល្លារអាមេរិក
អាងទឹកស្ទឹងស្វាហាប់នេះ មានសមត្ថភាពរក្សាទឹកបានប្រមាណ ១៥០លានម៉ែត្រត្រីគុណ ដែលអាចស្រោចស្រពនៅរដូវវស្សាបានចំនួន ២៦.០០០ហិកតា និងរដូវប្រាំង ១០.០០០ហិកតា ។ អត្ថប្រយោជន៍ចម្បងមួយទៀត គឺជាហេដ្ឋានរចនាសម្ព័ន្ធត្រួតពិនិត្យទឹកជំនន់ ដេីម្បីកាត់បន្ថយគ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត និងដោះស្រាយទឹកប្រេីប្រាស់នៅពេលជួបប្រទះគ្រោះរាំងស្ងួត ៕











