ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះធ្វើការជួសជុលទំនប់លោក ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះធ្វើការជួសជុលទំនប់លោក ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សូមបញ្ជាក់ថា ៖ ទំនប់លោកនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៨៨១ហិកតា ស្រូវរដូវប្រាំងចំនួន ៨១ហិកតា និងជាប្រភពផ្គត់ផ្គង់ទឹកឆៅសម្រាប់ផលិតទឹកស្អាតប្រើប្រាស់នៅក្នុងភូមិមួយចំនួននៃសង្កាត់កូនក្រៀល ៕