យក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះអនុវត្តបន្ទាន់ ដោយរៀបបាវខ្សាច់ Geotextile Bags ការពារច្រាំងទន្លេ ប្រវែង ៤៥០ម៉ែត្រ ស្ថិតនៅភូមិទី៤ និងភូមិទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ÷ ការងារការពារច្រាំងទន្លេមេគង្គបន្ទាន់ស្ថិតនៅភូមិទី៤ និងភូមិទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រូចឆ្មារ យោងតាមសំណេីប្រជាពលរដ្ឋចំនួន ៣៦៧គ្រួសារ ដែលរងការប៉ះពាល់ដោយសារការបាក់ច្រាំងទន្លេនៅតំបន់នោះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះអនុវត្តបន្ទាន់ ដោយរៀបបាវខ្សាច់ Geotextile Bags ការពារច្រាំងទន្លេ ប្រវែង ៤៥០ម៉ែត្រ ។ កិច្ចការការពារច្រាំងនេះ បានចំណាយពេល២៥ថ្ងៃ គឺចាប់ផ្តេីមពីថ្ងៃទី២៤ ខែមិថុនា និងបានបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ៕