ឯកឧត្តម​ ជួន​ ប៊ិតថុល​ អនុរដ្ឋលេខាធិការ​ និង​ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេសាប​ព្រមទាំង​ក្រុមការងារ​បច្ចេកទេស​ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត

រាជធានីភ្នំពេញ​-ខេត្តកណ្តាល-កំពង់ស្ពឺ ÷ ​នៅព្រឹកថ្ងៃពុធ​ ១៤រោច​ ខែអាសាឍ​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​​២៧​ ខែកក្កដា​ ឆ្នាំ២០២២​ ក្រោមការណែនាំ​ និងដឹកនាំផ្ទាល់​របស់​ឯកឧត្តម​ លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ និងឧតុនិយម​ ឯកឧត្តម​ ជួន​ ប៊ិតថុល​ អនុរដ្ឋលេខាធិការ​ និង​ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេសាប​ព្រមទាំង​ក្រុមការងារ​បច្ចេកទេស​ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត​ ដោយពិនិត្យឃេីញ​ជារួម​ ៖
-ដោយមួយរយៈពេលនេះ​ នៅផ្នែកខាងលេីនៃផ្ទៃរងទឹកភ្លៀងស្ទឹងព្រែកត្នោត​ ជាពិសេស​នៅខេត្តកំពង់ស្ពឺ​ មានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម​ទៅច្រេីន​ ដែលនាំឲ្យមានជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន ។
-ដោយឡែក​ ចំពោះស្ថានភាពទឹកនៅទំនប់​ ៧មករា​ នៅពេលនេះ មានសភាពធម្មតា​ ពុំមានចោទបញ្ហាទេ នេះក៏ដោយមានការណែនាំដ៏ខ្ពស់ខ្ពស់ពី​ ឯកឧត្ដម​រដ្ឋមន្ត្រី​ លេីប្រតិបត្តិការបេីក-បិទទ្វារទឹក​ ក្នុងការបញ្ចៀស​ និងកាត់បន្ថយជំនន់​ ។
-ក្រុមការងារបានបន្តពិនិត្យវឌ្ឍនភាព​គម្រោង​ប្រព័ន្ធ​ស្រោចស្រព​ និងគ្រប់គ្រងទឹកជំនន់ស្ទឹងព្រែកត្នោត​ មានដូចជា​ ​ការងាររៀបចំការពារសណ្តរស្ទឹងព្រែកត្នោត​ផ្នែកខាងក្រោមទំនប់​ ៧មករា, ការងារស្តារស្ទឹង​តូច​ ប្រឡាយ​៧៨​ រួមទាំងសំណង់សិល្បការមួយចំនួន​ សម្រេចបានប្រមាណ​ ៦៦ភាគរយ​ហេីយ​ ។ សូមគូសបញ្ជាក់ថា​ ការងារទាំងនេះ​ គឺជាការរួមចំណែកដ៏ធំធេង​ក្នុងការកាត់បន្ថយ​ហានិភ័យ​ជំនន់ស្ទឹងព្រែកត្នោត​ មកលេីរាជធានីភ្នំពេញ​ និងខេត្តកណ្តាល​ ៕