ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ បានដឹកនាំប្រជុំពិភាក្សារៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយពាក់ព័ន្ធវិស័យធនធានទឹក និងឧតុនិយម និងទិសដៅភារកិច្ចរយៈពេលបន្ត

នៅព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំរំដួលនៃក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រជុំពិភាក្សារៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយពាក់ព័ន្ធវិស័យធនធានទឹក និងឧតុនិយម និងទិសដៅភារកិច្ចរយៈពេលបន្ត ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងារ ហើយនេះជាកិច្ចប្រជុំលើកទី៦ និងសម្រេចបានលទ្ធផលប្រហែល៩៥ភាគរយ។ កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ៕