ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំការប្រជុំស្តីពីការពិនិត្យលើលទ្ធផលនៃការអនុវត្ត PPP ក្នុងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

នៅថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំការប្រជុំស្តីពីការពិនិត្យលើលទ្ធផលនៃការអនុវត្ត PPP ក្នុងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងប្រព័ន្ធធារាសាស្រ្តព្រៃកប្បាស ក្នុងស្រុកព្រែកប្បាស់ ខេត្តតាកែវ ដើម្បីជួយដល់សហគមន៍កសិករប្រើប្រាស់ទឹកទាំង ០២ខាងលេីនេះឲ្យមានការងាយស្រួលក្នុងកិច្ចដំណើរការថែទាំប្រព័ន្ធធារាសាស្រ្តប្រកបដោយសាកសិទ្ធភាព និងមាននិរន្តរភាព ៕