ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយក​កិច្ចការ​បច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម និង​អាជ្ញាធរទន្លេសាប ជួបពិភាក្សាជាមួយ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ WEPA ក្នុងការអនុវត្តកម្មវិធី​​ “ការកសាង​សមត្ថភាព​មន្ត្រី​ថ្នាក់ក្រោមជាតិ លើ​ការកំណត់អត្តសញ្ញាណប្រភពបំពុលទឹក និង​ប៉ាន់ប្រមាណបន្ទុកសារធាតុ​បំពុលចូលក្នុងបឹងទន្លេសាប”

នារសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយក​កិច្ចការ​បច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម និង​អាជ្ញាធរទន្លេសាប ជួបពិភាក្សាជាមួយ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ WEPA (Water Environment Partnership in Asia) ដែលបានសហការជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តកម្មវិធី​​ “ការកសាង​សមត្ថភាព​មន្ត្រី​ថ្នាក់ក្រោមជាតិ លើ​ការកំណត់អត្តសញ្ញាណប្រភពបំពុលទឹក និង​ប៉ាន់ប្រមាណបន្ទុកសារធាតុ​បំពុលចូលក្នុងបឹងទន្លេសាប” ។ ជំនួបខាងលើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី ៖
១- បង្ហាញពីសកម្មភាព WEPA នៅកម្ពុជា
២- ប្រមូលព័ត៌មាន និង​ទិន្នន័យពាក់ព័ន្ធ
៣- ពិភាក្សាស្វែងយល់ពីគោលនយោបាយ
ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយកកិច្ចការបច្ចេកទេស ក៏បានចែករំលែកនូវបទពិសោធន៍​ស្តីពី​ការគ្រប់គ្រងធនធានទឹកនៅកម្ពុជា និងផ្តល់អនុសាសន៍ដល់ក្រុមការងារ WEPA គួររៀបចំ​សិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធលើវិស័យធនធានទឹក ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដើម្បីប្រមូលធាតុចូល​បន្ថែមសម្រាប់ដាក់បញ្ចូល​ទៅ​ក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួន ក៏ដូចជាការរៀបចំសៀវភៅណែនាំ​ពាក់ព័ន្ធនឹងការការពារគុណភាពទឹកនៅបឹងទន្លេសាប ឱ្យបានកាន់តែច្បាស់លាស់ និង​ស៊ីជម្រៅ ៕