ឯកឧត្តម​ ប៊ុន ហ៊ាន ​រដ្ឋលេខាធិការ និងជានាយកគម្រោងស្តង់ដារជាតិប្រពន្ធ័ធារាសាស្រ្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាការបច្ចេកទេសលើកទី១ (1st technical committee Meeting) ដើម្បីពិនិត្យលើវឌ្ឍនភាពការងារគម្រោងដែលបានអនុវត្តក្នុងរយៈពេល ០៥ខែ កន្លងមក និងពិភាក្សាលើនិយមន័យពាក្យបច្ចេកទេសសម្រាប់សំណង់សំខាន់ៗនៃប្រព័ន្ធធារាសាស្ត្រ

នៅព្រឹកថ្ងៃ​ចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម​ ប៊ុន ហ៊ាន ​រដ្ឋលេខាធិការ ក្រសួងធនធានទឹក​ និងឧតុនិយម​ និងជានាយកគម្រោងស្តង់ដារជាតិប្រពន្ធ័ធារាសាស្រ្តបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាការបច្ចេកទេសលើកទី១ (1st technical committee Meeting) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងធនធានទឹក និងឧតុនិយម, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, ទីប្រឹក្សាគម្រោង និងមន្ត្រីសមភាគីគម្រោង។
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារគម្រោងដែលបានអនុវត្តក្នុងរយៈពេល ០៥ខែ កន្លងមក និងពិភាក្សាលើនិយមន័យពាក្យបច្ចេកទេសសម្រាប់សំណង់សំខាន់ៗនៃប្រព័ន្ធធារាសាស្ត្រ។
គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រមានរយៈពេល ០៤ឆ្នាំ ដែលចាប់ផ្តើមដំណើរការ សកម្មភាពគម្រោងនៅក្នុងខែមីនា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥ ខាងមុខ ៕