ក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារតំណាងក្រសួងធនធានទឹក និងឧតុនិយម  ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្ត ជំហានទី២ ចំនួន ០២ 

ខេត្តប៉ៃលិន ÷ នៅថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្ត ជំហានទី២ ចំនួន ០២កន្លែងមាន ៖
១-ប្រព័ន្ធធារាសាស្រ្តថ្នល់បត់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ
២-ប្រព័ន្ធធារាសាស្រ្តអូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ៕