ក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្ត ជំហាន២ ចំនួន ០៩កន្លែង

ខេត្តព្រៃវែង ÷ នៅថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្ត ជំហាន២ ចំនួន ០៩កន្លែង រួមមាន ៖
១-ប្រព័ន្ធធារាសាស្រ្ត កញ្ចំ ស្ថិតនៅឃុំកញ្ចំ ស្រុកពារាំង មានផ្ទៃដីស្រោចស្រពស្រូវវស្សាចំនួន ១.៨០០ហិកតា និងស្រូវប្រាំងចំនួន ៤៦០ហិកតា។
២-ប្រព័ន្ធធារាសាស្រ្ត ទួលស្គារ ស្ថិតនៅសង្កាត់តាកោរ ក្រុងព្រៃវែង មានផ្ទៃដីស្រោចស្រពស្រូវវស្សាចំនួន ២.៧០០ហិកតា និងស្រូវប្រាំងចំនួន ១.៨០០ហិកតា ។
៣-ប្រព័ន្ធធារាសាស្រ្ត បារាយណ៍អណ្តែត ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង មានផ្ទៃដីស្រោចស្រពស្រូវប្រាំងចំនួន ៧៣០ហិកតា។
៤-ប្រព័ន្ធធារាសាស្រ្ត ស្ទឹងក្តារ ស្ថិតនៅឃុំក្រញ៉ូង ស្រុកកំចាយមារ មានផ្ទៃដីស្រោចស្រពស្រូវវស្សាចំនួន ១.៩០០ហិកតា។
៥-ប្រព័ន្ធធារាសាស្រ្ត ស្ទឹងជោរ ស្ថិតនៅឃុំក្រញ៉ូង ស្រុកកំចាយមារ មានផ្ទៃដីស្រោចស្រពស្រូវវស្សាចំនួន ២.០០០ហិកតា។
៦-ប្រព័ន្ធធារាសាស្ត្រ ស្ទឹងចារ ស្ថិតនៅឃុំជាច ស្រុកកំចាយមារ មានផ្ទៃដីស្រោចស្រពស្រូវវស្សាចំនួន ២.៣៤០ហិកតា។
៧-ប្រព័ន្ធធារាសាស្រ្ត ប្រមូលដុំ ស្ថិតនៅឃុំស្មោងជើង ស្រុកកំចាយមារ មានផ្ទៃដីស្រោចស្រពស្រូវវស្សាចំនួន៧.៥០ហិកតា និងស្រូវប្រាំងចំនួន ១៣០ហិកតា។
៨-ប្រព័ន្ធធារាសាស្រ្ត តាមះ ស្ថិតនៅឃុំក្រប៉ៅ ស្រុកកំចាយមារ មានផ្ទៃដីស្រោចស្រពស្រូវវស្សាចំនួន ១.៥៥០ហិកតា។
៩-ប្រព័ន្ធធារាសាស្រ្ត បូព៍ា ស្ថិតនៅឃុំល្វា ស្រុកព្រះស្តេច មានផ្ទៃដីស្រោចស្រពស្រូវប្រាំងចំនួន ១.៨៧០ហិកតា និងស្រូវវស្សាចំនួន ១.៤៤០ហិកតា៕