(ខេត្តកំពង់ស្ពឺ) ដោយមានភ្លៀងមួយមេធំធ្លាក់យ៉ាងគំហកនៅតាមជួរភ្នំឪរ៉ាល់ បណ្តាលឲ្យហូរចាក់មកទំនប់អាងទឹកពាមល្វា តាមស្ទឹងឪរ៉ាល់ បណ្តាលឲ្យទឹកនៅក្នុងអាងហក់ឡើងយ៉ាងលឿន

(ខេត្តកំពង់ស្ពឺ) ដោយមានភ្លៀងមួយមេធំធ្លាក់យ៉ាងគំហកនៅតាមជួរភ្នំឪរ៉ាល់ បណ្តាលឲ្យហូរចាក់មកទំនប់អាងទឹកពាមល្វា តាមស្ទឹងឪរ៉ាល់ បណ្តាលឲ្យទឹកនៅក្នុងអាងហក់ឡើងយ៉ាងលឿន លុះដល់ម៉ោង ១:៣០នាទីយប់រំលងអាធ្រាតុចូលដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ មានស្មៅត្រឹប និងដើមឈើបានហូរមកបាំង មុខទ្វារទឹក ធ្វើឲ្យចរន្តទឹកហូរតាមទ្វារទឹកមានការថយចុះ ទឹកក្នុងអាងហក់ឡើងកាន់តែលឿន ដើម្បីដោះស្រាយបញ្ហាចំពោះមុខ នាយកដ្ឋានវិស្វកម្មក្រសួងធនធានទឹក និងឧតុនិយម សហ
ការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីឆ្មាំប្រចាំទំនប់បានយកគ្រឿងចក្រ ទៅកាយស្មៅ ត្រឹប និងដើមឈើពីមុខទ្វារទឹកចេញ ក្រោយពីកាយរួចទឹកបានហូរតាមទ្វារ ធ្វើឲ្យទឹកក្នុងអាងបានស្រកចុះ។ មកទល់វេលាម៉ោង១:១០នាទីនេះទឹកក្នុងអាងបានស្រកចុះ ០,៧ម៉ែត្រ ហើយ ៕