ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមប្រជុំនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ស្តីពីការអនុវត្តជាបន្ទាន់នូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ការ​ដោះស្រាយលើបញ្ហាទឹកជំនន់ ឆ្នាំ២០២២នេះ 

នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួម​ជាមួយ​សហការី បានអញ្ជើញចូលរួមប្រជុំនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោម​ការ​ដឹកនាំដោយ ឯកឧត្តម ហែម វណ្ឌី រដ្ឋលេខាធិការ​ ស្តីពីការអនុវត្តជាបន្ទាន់នូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ការ​ដោះស្រាយលើបញ្ហាទឹកជំនន់ ឆ្នាំ២០២២នេះ ដែលកំពុងបង្ក ការប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅខេត្តទាំង​ ៩​ ។
ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានរៀបចំរួចហើយនូវផែនការ ការងារដ៏សកម្ម និងជាយុទ្ធសាស្រ្តដែលនឹងធ្វើការដោះស្រាយលើបញ្ហាគ្រោះទឹកជំនន់ក្នុងពេលចំពោះមុខឲ្យបានឆាប់ចប់ក្នុងពេលខាងមុខនេះដោយធ្វេីយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋទទួលបានទឹក និងស្បៀងប្រកបដោយសន្តិសុខនិងទទួលបានប្រាក់ចំណូលបន្ថែមទៀត ៕