សាស្ត្រាចារ្យ លឹម ពុយ ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើបច្ចុប្បន្នភាពលើបរិមាណទឹកដែលមានជាអតិបរិមានាពេលបច្ចុប្បន្ននេះនៃអាងស្តុកទឹកទំនប់តាសាល ស្ថិតក្នុងសាស្ត្រឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃសៅរ៍ ៤រោច ដល់ថ្ងៃអាទិត្យ ៥រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយសាស្ត្រាចារ្យ លឹម ពុយ ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើបច្ចុប្បន្នភាពលើបរិមាណទឹកដែលមានជាអតិបរិមានាពេលបច្ចុប្បន្ននេះនៃអាងស្តុកទឹកទំនប់តាសាល ស្ថិតក្នុងសាស្ត្រឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមយ៉ាងសកម្មពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ៕