ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ជីក្រែង ស្វាយលើ ស្ថិតនៅខេត្តសៀមរាប

ខេត្តសៀមរាប ÷ នៅថ្ងៃអាទិត្យ ១២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ជីក្រែង ស្វាយលើ ស្ថិតនៅខេត្តសៀមរាប ។ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
-ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង
-ផ្លាស់ប្តូរ Datalogger និងSimcard ស្ថានីយ ជីក្រែង
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
-លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា ៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស ទិសដៅខ្យល់ និងល្បឿនខ្យល់
-សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕